ដោយ ៖ ខ្មែរហ្សូម
គំនូរបែប 3D
នេះគឺជាគំនិតច្នៃប្រឌិតថ្មីមួយទៀត នៃរូបគំនូរបែប 3D ដែលត្រូវបានវិចិត្រករគូរឡើងដោយត្រឹមតែប្រើប្រាស់ ខ្មៅដៃពណ៌ និងជ័រលុបប៉ុណ្ណោះ ។ រូបគំនូរនេះត្រូវបានគូរឡើងជារូបផ្សេងៗគ្នាទៅតាម ទម្រង់ ដោយមានប្រើប្រាស់ក្រដាស់ ១ ឬ ២សន្លឹក ទៅតាមទម្រង់នៃរូបគំនូរ ។ភាពច្នៃប្រឌិតនេះត្រូវបានបង្កើតឡើងដោយវិចិត្រករ Ramon Bruin ដែលបានខិតខំបង្កើតគំនូរនេះឡើងដើម្បីជាចំណងដៃ ជូនដល់ក្រសែភ្នែករបស់អ្នកនិយមចូលចិត្តគំនូរបែប 3D ។ ជឿជាក់ថា នៅពេលដែលប្រិយមិត្តបានមើលនៅរូបគំនូរនេះ ច្បាស់ជាមានភាពខុសប្លែកពីរូបគំនូរផ្សេងៗទៀត ដោយសារតែភាពប៉ិនប្រសប់នៅក្នុងការគូរគំនូរ គួបផ្សំទៅនិងសម្ភារៈមួយចំនួនដែលគេប្រើប្រាស់នៅក្នុងរូបគំនូរនោះ ។ ដើម្បីកុំឱ្យខាតពេលយូរ ទស្សនារូបគំនូរ 3D នេះ ជាមួយនិង Khmerzoom ទាំងអស់គ្នា ។
0 comments:
Post a Comment