យោងតាមគេទំព័រ The Nation របស់ថៃ ផ្សាយនៅថ្ងៃ អង្គារ ទី ២៦ ខែ មីនា ឆ្នាំ ២០១៣នេះបានឲ្យដឹងថា លោកស្រី យីងឡាក់ នឹងធ្វើការកោះប្រជុំ ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងការពារជាតិ សភាសន្តិសុខជាតិ និង ក្រសួងការបរទេស នៅក្នុងវិមានរដ្ឋាភិបាល ស្តីអំពីបញ្ហាប្រាសាទព្រះវិហារ នៅរសៀលថ្ងៃ អង្គារ នេះ បន្ទាប់ប្រជុំគណៈរដ្ឋមន្រ្តីរូចរាល់។
ការកោះប្រជុំនេះដែរ ក្នុងគោលបំណង ពិភាក្សាក្រៅផ្លូវការ ដោយឲ្យក្រុមការងារនៃក្រសួងនិមួយៗ ឆ្លើយបំភ្លឺយ៉ាងលម្អិតនូវចំណុចសំខាន់ៗ ជុំវិញការបកស្រាយផ្ទាល់មាត់ ជាលើកចុងក្រោយ នៅក្នុងអង្គសវនាការរបស់ICJ ដើម្បីឆ្លើយតបនឹងករណីភាគីកម្ពុជាស្នើឲ្យ ICJ បកស្រាយសាលក្រមឆ្នាំ ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារ។
ក្រសួងការបរទេសថៃ បានរាយការណ៍ទៀតថា បន្ទាប់ពីកិច្ចក្រៅផ្លូវការនៅថ្ងៃនេះ ហើយនោះ នឹងកិច្ចប្រជុំធំមួយទៀត គឺប្រជុំសភាសន្តិសុខជាតិ នៅថ្ងៃទី ២៩ ខែ មីនា ខាងមុខនេះ ដើម្បីពិភាក្សា ជាផ្លូវការ នៃការតតាំងក្តីប្រាសាទព្រះវិហារ ជាមួយភាគីកម្ពុជា ហើយនឹងនាំយករឿនេះ សុំការអនុម័តពីគណៈរដ្ឋមន្រ្តី៕
From: Dap-news
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.