នៅវេលាម៉ោង ៧យប់ថ្ងៃទី១៤ មីនា ត្រូវនឹងម៉ោង ៦ព្រឹកនេះ (ម៉ោងនៅកម្ពុជា) Samsung បាននាំយក Galaxy S IV ចួលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសរបស់ខ្លួនយ៉ាងឱឡារឹកដែលប្រារព្ធ ធ្វើឡើងដើម្បីប្រកាស និងបង្ហាញ smartphone Galaxy ជំនាន់ថ្មីទី៤ Galaxy S IV ជាផ្លូវការ។ លក្ខណៈសម្បត្តិ ព្រមទាំងមុខងារបន្ថែមថ្មីមួយចំនួននៅលើ GS IV ដែលគេហទំព័រអន្តរជាតិជាច្រើនបានលើកឡើងជារឿយៗនោះនឹងបង្ហាញនៅ ខាងក្រោមនេះស្រាប់។
Galaxy ជំនាន់ថ្មីដែលបានលេចព័ត៌មានយ៉ាងច្រើនកន្លងមក ពេលនេះបានចាប់បដិសន្ធិ ជាមួយលក្ខណៈសម្បត្តិយ៉ាងច្រើនសម្បូរបែប តែវាមានរូបរាងស្រដៀងនឹង Galaxy S III ដែរ ហើយក្រៅពីនេះវាមាន៖
- អេក្រង់ប្រភេទ Super AMOLED ទំហំ ៥អ៊ីញ (1920x1080px)
- ដង់ស៊ីតេភិចហ្សែល 441ppi
- កាមេរ៉ាក្រោយ sharpshooter ទំហំ 13MP និងខាងមុខ 2.1MP ជាមួយមុខងារថ្មី “Dual Camera” អាចប្រើប្រាស់កាមេរ៉ាទាំងពីរក្នុងពេលតែមួយ
- CPU៖ Cortex-A15 ល្បឿន 1.6GHz ចំនួន 4-Core + Cortex-A7 ល្បឿន 1.2GHz ចំនួន 4-Core
- chipset Exynos 5 Octa
- GPU PowerVR SGX 544MP3
- RAM ទំហំ 2GB
- Memory ម៉ាស៊ីនទំហំ 16GB/32GB/64GB ហើយអាចប្រើកាតប្រភេទ microSD រហូតដល់ 64GB បន្ថែមបាន
- ប្រព័ន្ធប្រតិបត្តិការណ៍ Android v4.2.2 (Jelly Bean)
- មុខងារ៖

@ Remote control៖ សម្រាប់បញ្ជាទូរទស្សន៍
@ S Translator៖ ដំណើរការជាមួយអ៊ីមែល និង ChatON ដែលអាចបកប្រែបានយ៉ាងច្រើនភាសា
@ S Translator៖ ដំណើរការជាមួយអ៊ីមែល និង ChatON ដែលអាចបកប្រែបានយ៉ាងច្រើនភាសា
@ Smart Pause៖ ជាមុខងារថ្មីមានប្រយោជន៍ ដែលវានឹងជួយផ្អាកវីដេអូ “pause”។ ឧទាហរណ៍ នៅពេលអ្នកកំពុងសម្លឹងមើលវីដេអូនៅចំពី មុខអេក្រង់ តែក្រោយមកអ្នកផ្លាស់ប្ដូរទៅសម្លឹងអ្វីផ្សេងដោយទុកទូរស័ព្ទចោល មុខងារថ្មីនេះនឹងបញ្ជាឱ្យវាផ្អាកការលេង (pause) ងាយស្រួលមក មើលបន្តពីចំណុចនោះទៅមុខទៀត។
@ Smart Scroll៖ ជាមុខងារថ្មីប្លែកដែលមានប្រសិទ្ធភាពនៅពេលអ្នកបើកមើលគេហទំព័រណា មួយ ហើយភ្នែករបស់អ្នកសម្លឹងចុះក្រោមនៃអេក្រង់ ទូរស័ព្ទ នោះវានឹងផ្លាស់ប្ដូរទៅទំព័របន្ទាប់ឱ្យអ្នកដោយពុំចាំបាច់បញ្ជា តាមថាច់ស្គ្រីនឡើយ។
@ S Health៖ ជាមុខងារថ្មីសម្រាប់តាមដានសុខភាពរបស់អ្នកដូច៖ វាស់ជាតិខ្លាញ់, សីតុណ្ហភាព និងវាស់ពីសំណើម ជាដើម។ មុខងារនេះពឹងផ្អែក លើ S Band និង Heart Rate។
@ TouchWiz UI៖ ក្រុមហ៊ុនបានធ្វើកំណែប្រែឱ្យកាន់តែល្អជាមុនផងដែរ។
@ Sound Shot៖ ធ្វើឱ្យសំឡេងឮច្បាស់
@ Sound Shot៖ ធ្វើឱ្យសំឡេងឮច្បាស់
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA, Wi-Fi Direct, Wi-Fi hotsopt, Bluetooth v4.0, NFC, microUSB v2.0, 4G LTE, Infrared
- ថ្មប្រភេទ Li-Ion ជាមួយកម្រិតថាមពល 2600mAh ហើយក្រុមហ៊ុនក៏បានចេញ Wireless Charging Pad សម្រាប់សាកថ្មមិនប្រើខ្សែជាមួយ GS IV ផងដែរ
- ថ្មប្រភេទ Li-Ion ជាមួយកម្រិតថាមពល 2600mAh ហើយក្រុមហ៊ុនក៏បានចេញ Wireless Charging Pad សម្រាប់សាកថ្មមិនប្រើខ្សែជាមួយ GS IV ផងដែរ
- (បxទទ)៖ (១៣៦ម.មx៦៩,៨ម.ម)
- កម្រាស់៖ ៧,៩ម.ម ស្ដើងជាង Galaxy S III ដែលមាន ៨,៦ម.ម
- ទម្ងន់៖ ១៣០ក្រាម ស្រាលជាង GS III ដែលមាន ១៣៣ក្រាម
- ពណ៌៖ ស និងពណ៌ខ្មៅ
- ប្រើ Dropbox ដោយឥតគិតថ្លៃបានរហូត 50GB
- ប្រើស៊ីមកាតប្រភេទ microSIM
- កម្រាស់៖ ៧,៩ម.ម ស្ដើងជាង Galaxy S III ដែលមាន ៨,៦ម.ម
- ទម្ងន់៖ ១៣០ក្រាម ស្រាលជាង GS III ដែលមាន ១៣៣ក្រាម
- ពណ៌៖ ស និងពណ៌ខ្មៅ
- ប្រើ Dropbox ដោយឥតគិតថ្លៃបានរហូត 50GB
- ប្រើស៊ីមកាតប្រភេទ microSIM
ក្រុមហ៊ុនបញ្ជាក់ថា Galaxy S IV នឹងមានលក់នៅលើទីផ្សារអំឡុងខែ មេសាខាងមុខនេះ តែពុំបានប្រាប់ពីតម្លៃនៅឡើយ។
From: Sabay
0 comments:
Post a Comment