របាយការណ៍ដែលចុះផ្សាយក្នុងសារព័ត៌មាន ជាភាសាបារាំង Le Figaro ឲ្យដឹងថា ៩ នាក់ក្នុងចំណោម ១០ នាក់ គឺរស់នៅដោយមានម៉ែយ៉ែម។ នៅតំបន់អឺរ៉ុបខាងលិច នារីបម្រើផ្លូវភេទពី ១ ទៅ ២ លាននាក់ជាជនរងគ្រោះនៃការជួញដូរមនុស្សឆ្លងដែន។
របាយការណ៍ដែលធ្វើឡើងក្នុងប្រទេសចំនួន ៣០ បានបង្ហាញផងដែរថា តាមបណ្ដាទីក្រុងធំៗនៃប្រទេសបារាំង អាហ្វ្រិកខាងត្បូង អាមេរិក និងចិនសុទ្ធតែមានការកើនឡើង។ ចំនួនពេស្យាចារកើនខ្លាំងគឺ នៅពេលមានការប្រារព្ធព្រឹត្តិការណ៍ធំៗ ដូចជា អូឡាំពិក ការប្រកួតបាល់ទាត់ពិភពលោកជាដើម៕
ប្រែសម្រួល៖ Zac
ប្រភព៖ Le Figaro
ប្រភព៖ Le Figaro
0 comments:
Post a Comment