Breaking News
Loading...
Thursday, January 17, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​កាន់​ទុក្ខ​លើក​ទី​២

Thursday, January 17, 2013


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​ស្តី​ពី​​កម្មវិធី​នៃ​ការ​ រៀបចំ​​ព្រះរាជពិធី​ដង្ហែ និង​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ។ កម្ពុជា​នឹង​ស្ថិត​នៅ​ក្នុង​ការ​កាន់ទុក្ខ​សារជាថ្មី​រយៈ​៧​ថ្ងៃ​ដោយ​រាប់​ ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ទៅ។ ព្រះរាជពិធី​ទាំងពីរ គឺ​ដង្ហែរ​ព្រះ​បរមសព និង​ថ្វាយ​ព្រះ​ភ្លើង​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់ទៅ​តាម​ទូរទស្សន៍​ខ្នាត​ធំដែល​ ត្រូវបាន​ដាក់​នៅ​តាម​ទីសាធារណៈ​នៅ​​១៤​កន្លែង​ជុំ​វិញ​រាជធានី។
កម្ពុជា​នឹង​​ត្រូវ​កាន់​ទុក្ខ​​សារ​ជា​ថ្មី​រយៈ​ពេល​៧​ថ្ងៃ​ទៀត ចាប់​ពី​ថ្ងៃ​ទី​១​កុម្ភៈ​ខាង​មុខ​នេះទៅ។ នេះ​ជា​សេចក្តីប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ក្នុង​សារាចរ​មួយ​ស្តី​អំពីការ​រៀបចំ​ព្រះរាជពិធី​ដង្ហែ និង​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ។

នៅ​ក្នុង​សារាចរ​ដែល​មាន​បញ្ជា​១១​ចំនុច ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​អោយ​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯកជនព្រម​ទាំង​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ ១ភាគបី​ចាប់​ពីខាងលើទង់ និងពាក់​សញ្ញា​កាន់​មរណៈទុក្ខ។ ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​រាជការ​ត្រូវ​ឈប់​សំរាក​ពី​ការ​ងារ​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១​ កុម្ភៈ​ដែល​ជា​ថ្ងៃ​ដង្ហែ​ព្រះបរមសព​មកតម្កល់នៅ​ព្រះមេរុ និង​ថ្ងៃ​ទី​៤កុម្ភៈ​​ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង។

យោងតាម​សារាចរ​របស់​លោក​នាយករដ្ឋមន្ត្រី​ដដែល វា​នឹង​មាន​ការ​បាញ់​កាំភ្លើង​ធំ​១០១​ណាត់​ចំនួន​៣លើកផង​ដែរ។ លើកទី​១​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​១​កុម្ភៈនៅ​ពេល​ដែល​ព្រះបរមសព​ ត្រូវបាន​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំង។ លើក​ទី​២​នឹង​ត្រូវបាញ់​នៅ​ពេល​ដែល​ព្រះ​បរម​សព​មក​ដល់​ព្រះមេរុ និង​លើកទី​៣​កាំភ្លើងធំដែល​មិន​គ្រោះថ្នាក់​នេះ ​នឹង​ត្រូវ​បាញ់​នៅ​ពេល​​ប្រារព្ធ​ព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង។

ទាក់ទង​នឹងព្រះរាជពិធី​ដង្ហែ​ព្រះបរម​សព ក្បួ​នដង្ហែ​ត្រូវ​បាន​គ្រោង​ថា​មានប្រវែង​ពី​​១គីឡូម៉ែត្រ​កន្លះ​ទៅ​២​ គីឡូម៉ែត្រ ហើយ​ត្រូវ​ហែ​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​៦​គីឡូម៉ែត្រ​ ដែល​នៅ​តាមវិថី និង​មហាវិថី​ដែល​ក្បួន​ដង្ហែ​ត្រូវ​ឆ្លង​កាត់​នោះ នឹង​មាន​បំពាក់​គ្រឿងឧឃោសនសព្ទ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ណែនាំ​ក្បួន​ ដង្ហែ។ ចំណែក​នៅ​ថ្ងៃ​ថ្វាយ​ព្រះភ្លើ​ង​វិញ ទូរទស្សន៍​ខ្នាតធំ​នឹង​ត្រូវ​បំពាក់​នៅ​ក្នុង​១៤​កន្លែង​ផ្សេងគ្នា​​នៅ​តាម​ ទីសាធារណៈ​ជុំ​វិញ​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​អំពី​ព្រះរាជពិធី​ថ្វាយ​ ព្រះភ្លើង​នោះ។

គួរ​បញ្ជាក់​អោយដឹង​ផង​ដែរ​ថា លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​អោយដឹងថា លោក​នាយករដ្ឋមន្ត្រី​បារាំង​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ក្នុង​ ព្រះរាជពិធី​ថ្វាយ​ព្រះភ្លើង​នេះ។ ក្រៅ​ពី​នេះ​ក៏​នឹង​មាន​គណៈប្រតិភូ​ជាន់ខ្ពស់​បរទេស​២​រូប​ទៀត​​ផងដែរ ដែល​នឹង​មក​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ បើ​ទោះ​ជា​មិន​មាន​ការ​អញ្ជើញ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ៕



ថ្ងៃ ពុធ 09 មករា 2013
ដោយ លាង ដឺលុច

0 comments:

Post a Comment

 
Toggle Footer