លោក Gholam Reza Kateb សមាជិកសភា និងសមាជិកគណៈកម្មាធិការថវិកា និងផែនការជាតិបាននិយាយថា សេដ្ឋកិច្ចរបស់ ប្រទេសទាំងមូលកំពុងមានបញ្ហា។ ជាមួយនឹងសញ្ញាទៅមុខនៃវិបត្តិរបស់ប្រទេស ក្រសួងគ្រប់គ្រងប្រេងបានបញ្ឈប់ការលក់ប្រេងទៅឲ្យក្រុមហ៊ុនហោះ ហើរមួយចំនួនដែលមិនទាន់បង់ប្រាក់។
ការធ្លាក់ចុះនៃការលក់ប្រេងរបស់អ៊ីរ៉ង់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់រូបិយវត្ថុ និងថាមពលប្រទេសមួយនេះ។ លើសពីនេះទៅទៀត រូបិយវត្ថុ Rial របស់អ៊ីរ៉ង់បានបាត់បង់តម្លៃជាង ៨០% ចាប់តាំងពីឆ្នាំ ២០១១ មក ដោយសារទណ្ឌកម្មសេដ្ឋកិច្ចទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ ទីក្រុងតេហេរ៉ង់។
ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលលោកស្រី Marziyeh Vahid Dastjerdi ត្រូវបានលោកប្រធានាធិបតី Mahmoud Ahmadinejad បណ្ដេញចេញពីតំណែងដោយសារលោកស្រីបានរិះគន់រូបលោកថា ធ្វើឲ្យមានទណ្ឌកម្មសេដ្ឋកិច្ចដែលបណ្ដាលឲ្យមានកង្វះថ្នាំពេទ្យ សម្រាប់ព្យាបាល។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងអាមេរិកបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ដោយចោទ ប្រកាន់ថា ប្រទេសអារ៉ាប់មួយនេះកំពុងសម្ងំផលិតអាវុធនុយក្លេអ៊ែរ ស្របពេលដែលអ៊ីរ៉ង់បដិសេធថា កម្មវិធីរបស់ខ្លួនធ្វើឡើងដើម្បីផ្គត់ផ្គង់ថាមពលប៉ុណ្ណោះ៕
ប្រែសម្រួល៖ Zac
ប្រភព៖ BBC
ប្រភព៖ BBC
0 comments:
Post a Comment