អាមេរិកបានចងក្រងបណ្ដឹងប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឲ្យចាត់វិធានការ
ទល់នឹងការរឹតបន្តឹងរបស់ឥណ្ឌូណេស៊ីទៅលើការនាំចូលផលិតផលកសិកម្ម និងសាច់សត្វពីអាមេរិក។
ឥណ្ឌូណេស៊ីបានចេញលក្ខខណ្ឌតម្រូវដ៏តឹងតែងទៅលើការនាំចូលផលិតផលបន្លែក្នុងឆ្នាំ ២០១១។ ក្រៅពីនេះ ប្រទេសសេដ្ឋកិច្ចយក្សក្នុងតំបន់អាស៊ីអាគ្នេយ៍ដដែលក៏តម្រូវឲ្យមានកូតាក្នុងការនាំចូលសាច់គោ និងផលិតផលសាច់សត្វដទៃទៀត ដែលនេះបានធ្វើឲ្យការនាំចេញរបស់អាមេរិកទៅកាន់ឥណ្ឌូណេស៊ីធ្លាក់ចុះយ៉ាងខ្លាំង។
អាមេរិកនិយាយថា ការដែលរដ្ឋាភិបាលទីក្រុងហ្សាកាតា បង្កើតឲ្យមានលក្ខខណ្ឌតម្រូវដ៏តឹងតែងដូចនេះគឺ ដើម្បីបង្កើនកំណើនផលិតផលក្នុងស្រុក ដែលនេះគឺ ផ្ទុយពីច្បាប់របស់ WTO។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏លើកឡើងផងដែរថា ការរឹតបន្តឹងបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់អាមេរិកទៅកាន់ឥណ្ឌូណេស៊ីជាខ្លាំង។ អាមេរិកបានស្នើសុំឲ្យមានការប្រឹក្សាជាមួយឥណ្ឌូណេស៊ី តាមដំណោះស្រាយជម្លោះដែលមានចែងក្នុងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
ស្របពេលដែល សេដ្ឋកិច្ចអាមេរិកកំពុងមិនមានលំនឹង ខណៈសេដ្ឋកិច្ចសាកលកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ បញ្ហាការនាំចេញរបស់អាមេរិកទៅកាន់ឥណ្ឌូណេស៊ីនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកបន្ថែមទៀត ព្រោះឥណ្ឌូណេស៊ីជាទីផ្សារនាំចេញដ៏ធំមួយរបស់មហាអំណាចសេដ្ឋកិច្ចទី ១ នេះ៕ ប្រែសម្រួល៖ Zac ប្រភព៖ BBC
Thursday, January 17, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment