ដូច្នេះកុំឲ្យខាតពេល សូមទស្សនាចំណុចណែនាំដូចខាងក្រោម៖
-វិធី សាមញ្ញបំផុតនោះ គឺលោកអ្នកត្រូវបិទទូរស័ព្ទចោល នៅពេលដែលអ្នកមិនប្រើប្រាស់អ្វីទេ។ ធ្វើបែបនេះ ថ្មរបស់វាអាចកាន់បានយូរជាងពេលធម្មតា។
-បិទ Internet/E-mail។ កាលណាបិទInternet ក៏ជួយបង្កើតថាមពលថ្មបានច្រើនផងដែរ ដូចនេះបើគ្មានការចាំបាច់ទេ សូមបិទ Internetចោល។ ខណៈ Email វិញ បើមានសារផ្ញើចូលកាន់តែច្រើន ក៏នឹងធ្វើឲ្យទូរស័ព្ទស៊ីថ្មកាន់តែច្រើនដែរ។
-បិទកម្មវិធី GPSចោល។ កម្មវីធីមួយនេះប្រើប្រាស់ថាមពលច្រើន។ ដូច្នេះបើចង់ឲ្យថ្មទូរស័ព្ទរបស់អ្នកកាន់បានយូរ សូមជឿជាក់ថា កម្មវិធី GPSលើទូរស័ព្ទរបស់អ្នកត្រូវបានបិទ។
-ប្រសិនបើ អ្នកចង់ទាញយក podcast, music…video ធំៗ អ្នកគួរតែភ្ជាប់ Internet Wi-Fiជំនួស 3G (ប្រើស៊ីមកាតភ្ជាប់ Internet) វិញ ព្រោះ Wi-Fi អាចទាញយកឯកសារបានលឿនជាង ហើយស៊ីថ្មតិច ។
-បិទ សារសម្គាល់ផ្សេងៗ (notifications )ចោល។ កាលណាទូរស័ព្ទជាប់កំណត់សារផ្សេងៗច្រើន អេក្រង់របស់វានឹងលោតភ្លើងប្រាប់អ្នករហូត ជាហេតុធ្វើឲ្យថ្មបាត់បង់ថាមពលបន្តិចម្ដងៗ។
-បិទកម្មវិធីប្រើឲ្យអស់មុនពេលឈប់ប្រើ។ រាល់កម្មវិធីដែលលេងប្រើហើយ ត្រូវបិទឲ្យអស់មុនពេលអ្នកចាកចេញ៕
ប្រែសម្រួល៖ ឌូគូ
0 comments:
Post a Comment