Breaking News
Loading...
Friday, January 11, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

គេងមិនលក់ជះឥទ្ធិពលដល់ខួរក្បាល

Friday, January 11, 2013
តើអ្នកធ្លាប់មានអាការៈគេងមិនលក់ញឹកញាប់ដែរ ឬទេ? អ្នកធ្លាប់កត់សម្គាល់ទេថា អ្នកតែងតែភ្លេច ភ្លាំងច្រើននៅពេលដែលអ្នកគេងមិនលក់នៅពេលយប់? ដោយយោងទៅលើការវិភាគទិន្នន័យពី មនុស្សវ័យជំទង់ជាង ១៥៥,៨៧៧ នាក់ បានបង្ហាញថា អត្រានៃការគេងមិនលក់របស់គេអាច ប៉ះពាល់ ដល់ការចងចាំផ្នែកខួរក្បាល។ របាយការណ៍ក៏បានបង្ហាញផងដែរថា Elderly adult មាន ទម្លាប់គេងប្រសើរជាង Adult ។ លើសពីនេះទៅទៀត នៅពេលដែលនិយាយពីទម្លាប់នៃការគេង ពេលដែល Elderly adult មានបញ្ហាគេងមិនលក់ ពួកគេតែងតែទៅជួបជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីពិភាក្សពីបញ្ហានេះ ផ្ទុយទៅវិញចំពោះ Adult វិញ ពួកគេមិនបានទៅពិភាក្សាពីបញ្ហានេះជា មួយនឹងវេជ្ជបណ្ឌិតនោះទេ ពួកគេបានត្រឹមតែលាក់វាទុកតែប៉ុណ្ណោះ។ ជាទូទៅបញ្ហាសុខភាព និង ការខកចិត្តផ្សេងៗតែងតែមានទំនាក់ទំនងជាមួយទម្លាប់គេងរបស់អ្នក ប៉ុន្តែតាមការស្រាវជ្រាវបាន បង្ហាញថា ស្ត្រីភាគច្រើនតែងតែមានបញ្ហាទាក់ទងនិងការគេងច្រើនជាងបុរស ដែលជាហេតុធ្វើឱ្យ ពួកគេមានបញ្ហាភ្លេចភ្លាំងច្រើន។ ដូច្នេះហើយដើម្បីឱ្យអ្នកអាចជៀសផុតពីបញ្ហានៃការភ្លេចភ្លាំងច្រើន នោះ អ្នកគួរតែគ្រប់គ្រងទម្លាប់នៃការគេងរបស់អ្នកឱ្យបានល្អប្រសើរ ដើម្បីឱ្យអ្នកអាចជៀសផុតពី បញ្ហាផ្សេងៗដែលទាក់ទងនិងសុខភាព។

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Toggle Footer