ជំងឺមហារីក គឺជាជំងឺមួយដ៏កាចសាហាវបំផុត ដែលមនុស្សយើងគ្រប់គ្នាតែងតែមានការព្រួយបារម្ភ និងភ័យខ្លាច។ ចំពោះសមាជិកគ្រួសារ ដែលធ្លាប់មានប្រវត្តិកើតមហារីកពងស្វាសភាគច្រើនរឹតតែមានកម្រិតខ្ពស់ នៅក្នុងការកើត រោគនេះ ខ្លាំងទៅទៀត។ តាមអ្នកជំនាញអាមេរិកបានធ្វើការអះអាងថា បុរសដែលខ្ពស់ប្រឈមមុខ នឹងការកើតរោគមហារីកពងស្វាសច្រើនជាងបុរសដែលមានកម្ពស់ទាបជាង។
ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានមហារីកជាតិរបស់សហរដ្ឋអាមេរិក មិនទាន់ដឹងច្បាស់ពីមូលហេតុដែលថាការកើនកម្ពស់ធ្វើឱ្យ គ្រោះថ្នាក់មហារីក ពងស្វាសនៅឡើយនោះទេ។ ទិន្នន័យដែលក្រុមស្រាវជ្រាវអាមេរិកបានធ្វើការវិភាគ គឺបានមកពីការស្រាវជ្រាវចំនួន១៣ ផ្សេងៗគ្នាដែលគេធ្លាប់បានធ្វើការតាមដានទៅ លើមហារីកពងស្វាស។ ការស្រាវជ្រាវទាំងអស់នោះបើបូកសរុប អំពីពេលវេលាដែលចំណាយលើការស្រាវជ្រាវ គឺមានរយៈពេលជិត១ទសវត្សរ៍ ដោយគេបានបញ្ចូលទាំងតួលេខអំពីករណីនៃការកើតរោគមហារីកពងស្វាស និងកត់ត្រាកម្ពស់របស់បុរសទាំងឡាយដែលបានចូលរួមនៅក្នុងការស្រាវជ្រាវ។ ទោះបីជាយ៉ាងណាក៏ដោយ លោកសារ៉ា ហូម ដែលជានាយកផ្នែកព័ត៌មានសុខភាពនៅអង្គការស្រាវជ្រាវពីរោគមហារីក របស់អង់គ្លេសនិយាយប្រាប់ទៅ BBC ថា បុរសដែលខ្ពស់មិនគួរឱ្យព្រួយបារម្ភពេកទេព្រោះមានតែ ៣ ទៅ ៤ ករណីប៉ុណ្ណោះនៃការហើម ឬពកត្រង់ពងស្វាស គឺជាមហារីកពងស្វាស។ ប៉ុន្តែបុរសៗត្រូវយល់ដឹងអំពីភាពប្រែប្រួលផ្សេងៗនៃទំហំ និងទម្ងន់របស់ពងស្វាសរបស់ពួកគេ ហើយមិនត្រូវពន្យារពេលក្នុងការជួបគ្រូពេទ្យជំនាញឡើយប្រសិនបើគេមានការព្រួយ បារម្ភពិសេសចំពោះបុរសវ័យក្មេង ព្រោះជាធម្មតាជំងឺនេះច្រើនកើតឡើងចំពោះបុរសដែលមានអាយុក្រោម ៣៥ ឆ្នាំ លោកបណ្ឌិត ម៉ៃឃើល ប្លេស ឃុក និងក្រុមការងាររបស់លោកបានធ្វើការស្រាវជ្រាវពិនិត្យមើលថា តើគ្រោះថ្នាក់នៃរោគមហារីកពងស្វាសនេះអាចនឹងមានការពាក់ព័ន្ធជាមួយកម្ពស់ និងទម្ងន់ឬក៏អត់។ បន្ទាប់ពីការស្រាវជ្រាវបានបញ្ចប់ លទ្ធផលបានបង្ហាញថា គ្មានទំនាក់ទំនងទម្ងន់រាងកាយ នឹងមហារីកពងស្វាសនោះទេ ប៉ុន្តែមានការពាក់ព័ន្ធជាមួយនឹងកម្ពស់ដោយបុរស ដែលមានកម្ពស់ខ្ពស់ មានអត្រានៃការកើតរោគមហារីកពងស្វាសច្រើនជាង៕
ដោយ ៖ ខ្មែរហ្សូម
Friday, January 11, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment