
ប្រភពកាន់តែច្រើន និយាយថា ពេជ្រ សូលីកា ពេលនេះ បង្ហាញវត្តមានដើរលម្ហែកាយច្រើនជាងបាត់មុខ ចាប់តាំងពីនាងប្រកាសដើរចេញពីសិល្បៈ ដោយអះអាងថា ប្រហែលជាអាចលាឈប់មួយជីវិតនោះ។ បើទោះជានាងមិនសូវបង្ហាញមុខដើរហើរជាមួយតារាសិល្បៈដូចគ្នា ច្រើនដូចមុនៗ ប៉ុន្តែគេកម្រឃើញនាងបាត់មុខណាស់ សម្រាប់នៅតាមហាង និងតាមទីតាំងភោជនីដ្ឋានមួយចំនួនដែលនាងធ្លាប់បង្ហាញខ្លួនកន្លង មក។ តារាម្នាក់ដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយនាង បានប្រាប់ខ្មែរហ្សូមឲ្យដឹងថា ពេជ្រ សូលីកា អត់មានគម្រោងចូលសាលា បើគ្រាន់តែរៀនភាសាអង់គ្លេសមួយម៉ោងៗ នាងមានអារម្មណ៍ធុញទ្រាន់ទៅហើយហ្នឹង តើឲ្យទៅអង្គុយសិក្សាថ្នាក់ចំណេះទូទៅ ឬថ្នាក់មហាវិទ្យាល័យបីបួនម៉ោងក្នុងមួយថ្ងៃឯណាបាន។
ប្រភព នោះបន្តថា បើកាលពីមុនពេជ្រ សូលីកា អាចនឹងរៀនចូលដូចក្មេងធម្មតា ប៉ុន្តែសម្រាប់ពេលនេះ ទោះជាវ៉ៃរូបគេឲ្យងាប់ ក៏នាងមិនអាចចូលរៀន ដែលតម្រូវឲ្យនាងមានការស្រាវជ្រាវដ៏ស្មុគស្មាញស្អេកស្កះទាំងនោះ បានដែរ។ ជាមួយនឹងផែនការបាត់មុខពីសិល្បៈ ហើយអត់ទៅសិក្សានេះ ម្នាក់ៗសង្ស័យថា នាងអាចកំពុងរៀបចំ ផែនការចម្លែកមួយដែលអាចជាដំណឹងល្អ និងអាចដំណឹងអាស្រូវដោយជៀសមិនផុត។ ដំណឹងល្អគឺនាងអាចសម្ងំលាឈប់មួយរយៈ ហើយក៏វិលមកកាន់សង្វៀនសិល្បៈវិញ ជាមួយផលិតកម្មផ្សេងក្រៅពីM ដើម្បីកុំឲ្យទ្រនំM ក្ដៅក្រហាយ។ ចំណែកចំណុចអាក្រក់វិញ គឺអាចនឹងត្រូវម្ចាស់ស្នេហ៍ជាទាហានពាក់ផ្កាយដែលគេគ្រប់គ្នា កំពុងនិយាយយ៉ាងសុះបបូរមាត់នោះ កៀបមិនឲ្យចូលសិល្បៈ ហើយងាកមកត្រៀមខ្លួនធ្វើជាស្រ្តីមេផ្ទះវិញ។ ក្នុងនោះបញ្ហាមានកូនចៅដោយបិទមុខ ក៏អាចនឹងកើតមានផងដែរ ប្រសិនបើនាងពិតជាមានខ្សែជីវិតដូចគ្នានឹងអ្វីដែលគេកំពុងលើក ឡើង។ ប្រភពជាច្រើនសុទ្ធតែនិយាយថា មន្ត្រីពាក់ផ្កាយនោះ បើទោះជាមានភរិយាដើមផង និងភរិយាចុងផងដល់ទៅ៤នាក់រួចទៅហើយ ក៏នៅតែស្រឡាញ់នាង និងលើកស្ទួយនាងជាភរិយាពេញមុខម្នាក់។ ទោះយ៉ាងណា គេមិនទាន់ដឹងថា ព័ត៌មានដែលសាយភាយនេះ មានការពិតត្រឹមណានោះទេ ក្រៅតែពីមានការបញ្ជាក់ពីអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ ថា ឧស្សាហ៍ឃើញនាង និងបុរសម្នាក់នោះ បណ្ដើរគ្នាទៅកាន់ផ្សារថៃនៅក្រុងប៉ោយប៉ែត ក្នុងរូបភាពបើកចំហ។
ក្រុមអ្នកគាំទ្ររបស់នាងជាច្រើន ទទូចចង់ឲ្យនាងប្រឡូកក្នុងសិល្បៈដូចដើម ហើយប្រសិនបើនាងពិតជាមិនចង់ដើរនៅលើផ្លូវនេះតទៅទៀត គឺនាងគួរតែប្រាប់ឲ្យច្បាស់ថា នោះគឺបណ្ដាលមកពីមូលហេតុអ្វី ដោយមិនគួរយកបញ្ហាថាចង់សិក្សាធ្វើជាលេសនោះទេ។ មហាជនទាំងអស់និយាយថា នាងគួរតែយកគំរូតាមតារាសម្ដែងអ្នកនាងស្រីតូច ចំណាន ដែលមានប្ដីមានកូនហើយ គឺអ្នកនាងបានសម្រេចចិត្តបើកចំហ បើទោះជាអ្នកនាង និងលោកឧកញ៉ាម្នាក់នោះ មិនដែលមានដំណឹងរៀបការជាមួយគ្នាទាល់តែសោះ។ ពេជ្រ សូលីកា មិនគួរលាក់ក្បាលលាក់កន្ទុយនោះទេ ក្នុងពេលដែលជីវិតមានប្ដីសីគឺគ្មានអ្នកណាជៀសផុតនោះ។
ដោយ ៖ ខ្មែរហ្សូម
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.