Breaking News
Loading...
Friday, January 11, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

Sony Ericsson លែងមានវត្តមានទៀតហើយចាប់ពី ពេលនេះតទៅ

Friday, January 11, 2013

នៅថ្ងៃនេះ Sony បានបញ្ចប់ជាផ្លូការ ហើយក្នុងកិច្ចការទិញបន្ត Sony Ericsson ហើយផ្លាក យីហោមានឈ្មោះថា Sony Ericsson នេះនឹងត្រូវបាត់វត្តមាន ទាំងស្រុងចាប់ ពីពេលនេះតទៅ ដោយជំនួសមកវិញនូវឈ្មោះថ្មីគឺ Sony Mobile Communications ។
ថ្ងៃនេះ Sony បានធ្វើសេចក្តីជូនដំណឹងមួយអោយដឹងថាខ្លួន បានបញ្ចប់ ជាផ្លូវការ ហើយចំពោះ គំរោងទិញឈ្មោះ Sony Ericsson ដោយក្រុមហ៊ុន Sony បានទិញបន្តចំនួន ៥០% នៃភាគហ៊ុន ដែលនៅសេសសល់នៅក្នុង Sony Ericsson ជាមួយតំលៃ ១,៥ពាន់ លានដុល្លាអាមេរិក។ ហេតុដូច្នោះ Sony និង Ericsson  នឹងកាន់កាប់រួមគ្នានៅក្នុង ដៃនូវប័ណ្ណកម្មសិទ្ធិ ចំនួន ៥សំខាន់ៗ ដែលទាក់ទង នឹងបច្ចេកវិទ្យាចល័ត ឥតខ្សែរ។
ផ្លាកសញ្ញាថ្មីឈ្មោះថា Sony Mobile Communications នេះ បច្ចុប្បន្នកំពុងតែស្ថិត នៅក្រោមការកាន់កាប់ទាំងស្រុងរបស់ Sony។ ទង្វើរបស់ Sony នេះបានឆ្លុះបង្ហាញអោយឃើញយ៉ាងច្បាស់ ថាក្រុមហ៊ុននេះកំពុងតែបោះជំហ៊ានចូលប្រឡូក ក្នុងទីផ្សារពាណិជ្ជកម្មឧបករណ៍ ចល័ត ដែលត្រូវបានគេ ដឹងថាគឺជា " អណ្តូងរ៉ែ" របស់វិស័យអេឡិចត្រូនិចនោះ។ Sony បាន អោយដឹងថាខ្លួន នឹងធ្វើការអភិវឌ្ឍន៍ អោយកាន់តែ ប្រសើរឡើងក៏ដូចជាការលើកកំពស់អោយ មានលក្ខណៈសមស្របបំផុតរវាងបណ្តាញសមិទ្ធិផល, smartphone,ឧបករណ៍ Tablet ,TV
និង PC ផងដែរ។
ទូរស័ព្ទ Sony Xperia S គឺជាសមិទ្ធិផលដំបូងរបស់ Sony ដែលអាចដំណើរបានជាមួយនឹង TV, ឧបករណ៍ក្បាល Blu-ray, laptop និង PSP ។
ក្រុមហ៊ុន Sony Mobile នឹងបោះទីតាំងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេស។ ចំណែកឯរចនាសម្ព័ន្ធគ្រឹះរបស់ Sony Mobile នេះនឹងនៅរក្សាដដែលគឺដូចកាលនៅជា Sony Ericsson ដូច្នោះដែរ។ ដោយឡែកលោក Bert Nordberg ក៏នឹងនៅតែទទួលមុខតំណែងជា CEO របស់ Sony Mobile ទៀតផង។ លោក Nordberg បានកាន់មុខតំណែងជាអគ្គនាយករបស់ Sony Ericsson ចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ និងរហូតមកដល់ឆ្នាំ ២០០៩ លោក ក៏បានប្តូរមកកាន់តួនាទីជា CEO របស់ក្រុមហ៊ុនវិញ។

នៅក្នុងតួនាទីមុខតំណែងចាស់តែប្តូរម្ចាស់ថ្មីនេះ ភារកិច្ចទទួលខុសត្រូវសំខាន់បំផុត ដែលលោក Bert Nordberg ត្រូវអនុវត្តន៍នោះ គឺការប្តូរពីធ្វើការផលិតនូវប្រភេទទូរស័ព្ទពិសេស (feature phone) ទៅផ្តោតការផលិតនូវប្រភេទទូរស័ព្ទ Smertphone វិញម្តង។ បច្ចុប្បន្ននេះ
រាល់ផលិតផល smartphone ទាំងអស់របស់ Sony កំពុងតែដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។
ដោយ ៖  ខ្មែរហ្សូម 

0 comments:

Post a Comment

 
Toggle Footer