ហេតុផល៥ ដែលអ្នកគួរតែរួមភេទជារៀងរាល់ថ្ងៃ
១-ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី បានបង្ហាញថា បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។
២-កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហា គួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នក មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។
៣-កាត់បន្ថយការឈឺចាប់ ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទ ជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
៤-ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់ អាចទទួលបានតាមរយៈការរួមភេទ ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥- មានរាងកាយរឹងមាំងការរួមភេទ អាចជួយអ្នក ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០ កាឡូរី។
0 comments:
Post a Comment