Breaking News
Loading...
Monday, August 26, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

ទឹកចេញពី ក្បាលរ៉ូមីណេ មានជាតិល្អក់ និងកករ ដោយសារ តែដាច់ភ្លើង (Video inside)

Monday, August 26, 2013
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ មានការភ្ញាក់ផ្អើល និងឆ្ងល់គ្រប់ៗគ្នាថា ទឹកដែលចេញពី ក្បាលរ៉ូមីណេ នៅតាមគេហដ្ឋាន ប្រជាពលរដ្ឋ ភាគច្រើនបំផុត នៅក្នុង រាជធានីភ្នំពេញ មានជាតិល្អក់ និងជាតិកករនោះ គឺដោយសារតែ មានហេតុការដាច់ភ្លើង ហេតុដូច្នេះហើយ ការផ្តត់ផ្តង់ទឹក ដែលប្រើប្រព័ន្ធភ្លើងនោះ បានអាកខាន ។ នៅពេលភ្លើងមកវិញ ទឹកបានបុកសារជាថ្មី នាំជាតិល្អក់ និងជាតិកករ ជាហេតុបណ្តាលឲ្យកើតរឿង បែបនេះឡើង។
មន្រ្តីជំនាញរដ្ឋករទឹក រាជធានីភ្នំពេញ បានថ្លែងដឹងថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ មានករណីដាច់ភ្លើង នៅតំបន់មួយចំនួន និងជាពិសេស ដាច់ភ្លើង នៅកន្លែង ផ្តត់ផ្តង់ទឹក ហេតុដូច្នេះហើយ នៅពេលមានភ្លើងមកវិញនោះ ក៏បុកឡើងធ្វើឲ្យ ជាតិល្អក់ និងជាតិកករ កើតមានតែម្តង។
ដូច្នេះមន្រ្តីរដ្ឋករទឹកសូមទោស និងសូមអាធ្យាស្រ័យ ដល់បងប្អូន ប្រជាពលរដ្ឋ នៅតាមគេហដ្ឋាន មេតា្តយោគយល់ ហើយសូមបើកទឹកមួយ សន្ទុះទៅ នោះជាតិល្អក់ និងកករ លែងកើតឡើងហើយ៕
Screenshot_23

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Toggle Footer