ចំពោះ​អ្នក​លេង​អ៊ីនធឺណិត​ច្រើន ហើយ​ក៏​មាន​ Account អ៊ីនធឺណិត​ច្រើន​ដែរ​ មែន​អត់? តែ​ដ៏​ច្រើន​ពេក​ទៅ​ចង់​លុប​​មួយ​ចេញ ឬ​ក៏​ដោយ​សារ​មាន​អ្នក​ណា​លួច​ចូល ហើយ​ចេះ​តែ​ផ្ញើ​អ៊ីមែល​ផ្តេសផ្តាស​ទៅ​ឲ្យ​មិត្តភ័ក្តិ​ផ្សេង​ៗ​។ ធ្វើ​ឲ្យ​ខ្វល់​ដល់​ហើយ! បើ​ចង់​លុប Account ក្នុង Yahoo សូម​ចុច​តាម​វិធី​ងាយ​ៗ​ខាង​ក្រោម​នេះ។
១- គ្រាន់​តែ​ចុច​លើ Link នេះ (https://edit.yahoo.com/config/delete_user)
២- Sign in ចូល​ធម្មតា
៣-ចុច​លើ Terminate ​នោះ​អ្វី​ៗ​នឹង​ត្រូវ​ចប់។
ចំណាំ៖ ការ​លុប​​នេះ​នឹង​បញ្ឈប់​រាល់​សកម្មភាព​ Sign in ចូល​ហើយ​បន្ទាប់​ពី​រយៈ​ពេល ៣ ខែ​ Yahoo នឹង​លប់​ទិន្នន័យ​ក្នុង​អ៊ីមែល​នោះ​ចោល​ទាំង​អស់។
ដោយ៖ ខឹម បូរិន