ពេល​ចូលចិត្ត​ក៏​ចង់​លេង តែ​ពេល​ធុញ​ទ្រាន់​ក៏​ចង់​លុបវា​ជា​រឿង​ធម្មតា​! ចុះ Facebook ដែល​អ្នក​កំពុង​ប្រើ បើ​ចង់​លុប​រហូត​គួរ​ធ្វើ​ម៉េច​ទៅ? នៅ​ពេល​នេះ Sruol សូម​លើក​គន្លឹះ​មួយ​ដែល​ជួយ​ឲ្យ​មិត្ត​យុវវ័យ​អាច​លប់​ Account ចេញ​ពី​ Facebook បាន​រហូត។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា បើ​សម្រេច​ចិត្ត​លុបហើយ អ្នក​នឹង​មិន​អាច​ទាញ​យក​ឯកសារ​ រូបថត វីដេអូ ឬ បើក​ Account នេះ​ឡើង​វិញ​បាន​ឡើយ។ ត្រូវ​គិត​ឲ្យ​ច្បាស់​មុន​ពេល​សម្រេច​ចិត្ត។
ខាង​ក្រោម​នេះ​គឺ​ជា​ជំហាន ដើម្បី​លុប Account របស់ Facebook ជា​រៀង​រហូត។
១-Log in ចូល​ក្នុង​ Facebook ដោយ​ប្រើ Account ដែល​អ្នក​ចង់​លប់​ចោល
២-ចុច​លើ​ Link នេះ (https://www.facebook.com/help/contact.php?show_form=delete_account)​ ដើម្បី​ចូល​ទៅ​កន្លែង​លប់​ Account រួច​ចុច​លើ Submit ដើម្បី​លប់​ Account នេះ​ចោល
៣-បំពេញ​លេខ​សម្ងាត់ និង អក្សរ​នៅ​ក្នុង​ប្រអប់ Security Check រួច​ចុច Okay
៤-វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត រួច​ចុច​លើ Okay
ចំណាំ៖ ​អ្នក​មិន​ត្រូវ​បើក​ Account នេះ​ក្នុង​រយៈ​ពេល​ ១៤ ថ្ងៃ​​ស្មើ​នឹង​ ២ សប្ដាហ៍​បន្ទាប់​ពី​លប់​ Account នេះ​ឡើយ ពុំ​នោះ​ទេវា​នឹង​​ដំណើរ​ការ​ឡើង​វិញ។
ក្នុង​ករណី​អ្នក​ចង់​បើក​ឡើង​វិញ អ្នក​អាច​ Log in ចូល​ក្នុង​ Account នេះ​នៅ​ត្រឹម​រយៈ​ពេល​តែ ១៤ ថ្ងៃ​បន្ទាប់​ពី​ចុច​លុបប៉ុណ្ណោះ បើ​ហួស​ពី​នេះ នឹង​មិន​អាច​ Log in បាន​ទៀត​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​បើក​ឡើង​វិញ​៖
១-Log in ដោយ​ប្រើ​ Account ដែល​អ្នក​បាន​លុបពី​មុន
២-វា​នឹង​ចេញ​ផ្ទាំង​មួយ​រួច​ចុច​លើ Cancel Deletion (ចុច​លើ Confirm Deletion បើ​ចង់​លុប​ដដែល)
៣-ចុច​លើ Reactivate Account នោះ​វា​នឹង​មាន​ដំណើរការ​ជា​​ធម្មតា​វិញ។
សង្ឃឹម​ថា​ជំហ៊ានដែល​ Sabay លើក​យក​មក​បង្ហាញ​​នេះ នឹង​អាច​ជួយ​ស្រាយ​ចម្ងល់​ប្រិយមិត្ត​អ្នក​អាន​បាន៕
ដោយ៖ ខឹម បូរិន