Breaking News
Loading...
Friday, January 18, 2013
សូមជួយចែករំលែក! Newstrov70.com សូមអរគុណចំពោះការ Like and Share ប្រិយមិត្ត។

រមណីយដ្ឋាន បូកគោ (Phnom Bokor of Cambodia) ជាតំបន់ ដែលទាក់ទាញ ភ្ញៀវទេសចរ នៅពេល ចូលឆ្នាំខ្មែរនេះ

Friday, January 18, 2013
ភ្នំពេញ ៖ នៅក្នុងរដូវកាល ចូលឆ្នាំនេះ រមណនីយដ្ឋាបូកគោ ដែលទើបបើកដំណើរការថ្មីៗ អាចជា គោលដៅទេសចរណ៍ថ្មី និងទាក់ទាញជាងគេ ដោយសារតែ ភាពល្បីរន្ទឺ របស់រមណីយដ្ឋាននេះ ។
មន្ត្រីទេសចរ និងអ្នករកស៊ី ក្នុងវិស័យទេសចរណ៍ សុទ្ធតែលើកឡើងដូចគ្នាថា រមណីយដ្ឋាន បូកគោ ពិតជាគោលគៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ចូលឆ្នាំខ្មែរមែន ។

អគ្គនាយក ក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា «យើងឃើញថា តំបន់បូកគោ នៅក្នុងឆ្នាំនេះ ពិតជាទាក់ទាញ ព្រោះដោយសារវាជាតំបន់សក្តានុពល ទេសចរណ៍ថ្មី ហើយវាជាតំបន់ប្រវត្តិសាស្ត្រ ដែលតាំងពីសម័យដើមមក តំបន់នេះមានកេរ្ត៍ឈ្មោះល្បី វាទើបតែបើកឡើង វិញនោះ វាច្បាស់ជាមានបងប្អូនយើង ចង់ឃើញតំបន់ដ៏ល្បីល្បាញនេះ។ យើងជឿ ជាក់ថា នៅរដូវចូលឆ្នាំនេះ មានបងប្អូនយើងច្រើនទៅកាន់តំបន់នោះ»។

លោកបន្តថា ផ្លូវដ៏ល្អពីភ្នំពេញ ទៅកាន់ខេត្តកំពត រួមទាំងភាពអំណោយផល ពីតំបន់សមុទ្រ នឹងជួយ ទាក់ទាញឲ្យភ្ញៀវទេសចរច្រើនទៅតំបន់បូកគោ។
ប្រធានទីភ្នាក់ងារទេសចរណ៍ លោក អាង គឹមអៀង ជឿជាក់ថា ភ្ញៀវជាតិ នឹងធ្វើដំណើរកម្សាន្តទៅកាន់ រមណីយដ្ឋានបូកគោច្រើន ហើយភ្ញៀវអន្តរជាតិ ក៏ចាប់ផ្តើមទៅកាន់តំបន់នោះ ជាបណ្តើរ «ភ្ញៀវជាតិ នឹងធ្វើដំណើរកម្សាន្តពីភ្នំពេញ ទៅបូកគោកច្រើននៅថ្ងៃចូលឆ្នាំនេះ ដោយសារតែភាពល្បីល្បាញ របស់រមណីយដ្ឋាននេះ គឺវាហាក់ដូចជាឋានសួគ៌នៅលើពិភពលោក»។
លោកបន្តថា នៅលើពិភពលោក គ្មានតំបន់ណា ដែលអំណោយផលដូចភ្នំបូកគោនោះទេ ដែលមាន រយៈកម្ពស់រហូតដល់ជាង ១ពាន់ម៉ែត្រ ហើយជាប់នឹងឆ្នេរសមុទ្រ មានអាកាសធាតុត្រជាក់ ដែលជា ឋានសួគ៌លើភពផែនដី ។

លោកលើកឡើងថា ឆ្នំានេះ ចំនួនបន្ទប់សណ្ឋាគារអាចនឹងទទួលបានភ្ញៀវគ្រប់គ្រាន់ តែនៅឆ្នាំ ក្រោយចំនួនភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅភ្នំបូកគោ រឹតតែកើនឡើងច្រើនថែមទៀត ដែលនឹង ធ្វើឲ្យបន្ទប់សណ្ឋាគារស្នាក់នៅមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។
រមណីយដ្ឋានបូកគោ ដែលជារៀងរាល់ថ្ងៃបុណ្យជាតិ ឬចូលឆ្នាំសាកល គេឃើញភ្ញៀវជាតិ និងអន្តរជាតិ តែងតែមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់ អាកាស ដ៏បរិសុទ្ធ និងទស្សនាតាមរមណីយដ្ឋានតូចៗ នៅលើកំពូលភ្នំជាច្រើនកន្លែងដូចជា រមណីយដ្ឋានទឹកធ្លាក់ស្រែ ១០០, វត្តសំពៅ៥, សំណាក់ ស្លាខ្មៅ, កាស៊ីណូពីអតីតកាលជាដើម និងមានកន្លែងសម្រាប់កំសាន្តជាច្រើនទៀត ៕

0 comments:

Post a Comment

 
Toggle Footer