រដ្ឋាភិបាលរុស្ស៊ី ថ្មីៗនេះ បានបញ្ជាឲ្យប្រើអេស្កាវាទ័រ ដើម្បីកិនបំផ្លាញទូរស័ព្ទ iPhone ក្លែងក្លាយជាង
១២៧ គ្រឿង ដែលគេរត់ពន្ធខុសច្បាប់ នៅមុខមហាជនដើម្បីព្រមានដល់អ្នកដទៃ។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលមន្ត្រីគយរុស្ស៊ីបានរកឃើញ iPhone ក្លែងក្លាយច្រើនជាង១២៧គ្រឿងពីអ្នករត់ពន្ធជនជាតិចិនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។ ពាក់ព័ន្ធនឹងករណីរត់ពន្ធ iPhone ខុសច្បាប់នេះ ជនជាតិចិនរូបនោះ (មិនបានបញ្ជាក់ឈ្មោះ) ត្រូវរដ្ឋាភិបាលរុស្ស៊ីពិន័យប្រាក់ចំនួន ៦៥ដុល្លារ។
ចំណែក iPhone ជាង ១២៧គ្រឿងដែលបានកម្ទេចចោលនោះ បើគិតជាទឹកប្រាក់ស្មើនឹងជាង ៣៦ ៥០០ ដុល្លារអាមេរិក។
ប្រែសម្រួល៖ ឌូគូ
ប្រភព៖ micgadget.com
Thursday, January 17, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment