អ្វីដែលមិនគួរឲ្យជឿនោះ Flash Drive 1TB របស់ Kingstone នេះប្រើប្រាស់បច្ចេកវិទ្យា DataTraveler HyperX Predator 3.0 មានសមត្ថភាពអាចផ្ទេរចេញ និងចម្លងទិន្នន័យចូលក្នុងល្បឿន 240MB ទៅ 160MB ក្នុងមួយវិនាទី។
Flash Drive ទំហំ 1TB នេះត្រូវបានគេរំពឹងទុកថា នឹងចេញលក់នៅឆមាសទី ១ ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ប៉ុន្តែសម្រាប់ទំហំ 512GB មានដាក់លក់ហើយ។ សម្រាប់តម្លៃ Flash 512GB នេះ គឺ 1,750 ដុល្លារអាមេរិក។ ទំហំ 512 GB ថ្លៃប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែទំហំ 1TB ទៀតនោះ ?
ទោះ ជាយ៉ាងណាក៏ដោយ Flash Drive របស់ Kingston ទាំង ២ ប្រភេទខាងលើនេះ គឺបង្កើតឡើងសម្រាប់អ្នកដែលមានតម្រូវការខ្ពស់ និង ចង់បង្កើនល្បឿនការងារក្នុងចម្លងទិន្នន័យ ឬទាញទិន្នន័យក្នុងពេលវេលាមួយឆាប់រហ័សតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានតម្រូវការការងារខុសពីលក្ខខណ្ឌខាងលើនេះ Kingston ក៏បានបង្កើត Flash Drive ដែលមានសមត្ថភាពខុសពី Flash ទាំង ២ ទំហំខាងលើផងដែរ។
Flash Drive សម្រាប់អ្នកដែលមិនសូវមានតម្រូវការខ្ពស់នោះ គឺមានទំហំផ្ទុកទិន្នន័យ 32GB ទៅ 64GB ចំណែកឯល្បឿនទាញយក និងថតចម្លងទិន្នន័យវិញគឺ 150MB ទៅ 70MB ក្នុងមួយវិនាទី។ ប្រភពទិន្នន័យមិនបានបញ្ជាក់ពីតម្លៃ Flash Drive 32GB និង 64GB នោះទេ៕
លក្ខណៈសម្បត្តិ និងតម្លៃប៉ុណ្ណឹង ប្រិយមិត្តគិតយ៉ាងម៉េចដែរ ?
ប្រភព៖ mashable
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.