ស្របពេលដែលប្រជាប្រិយភាព smartphone ទំនើបៗនាពេលបច្ចុប្បន្នកំពុងមានកំណើនខ្លាំងឡើងៗ បានធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ជាពិសេសមិត្តយុវវ័យចាប់អារម្មណ៍ ទៅលើកម្មវិធីដែលមានអត្ថប្រយោជន៍ជាគន្លឹះដើម្បីជួយសម្រួលការគិត របស់អ្នកប្រើ។ ម្យ៉ាងវិញទៀតដោយនៅថ្ងៃនេះជាទិវានៃក្ដីស្រលាញ់ ដូច្នេះហើយទំព័រនេះ Sruol សូមដកស្រង់យកកម្មវិធីដែលជំនួយពាក់ព័ន្ធនឹងស្នេហាល្អៗ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android មកបង្ហាញជូន ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖
+កម្មវិធីសម្រាប់គូរស្នេហ៍ចំនួន ៥៖
១) Love & Romance Quotes(3MB)៖ ជា កម្មវិធីផ្ដល់នូវប្រយោគស្នេហ៍មានន័យជ្រាលជ្រៅ សម្រាប់ធ្វើឱ្យដៃគូរំភើបចិត្ត។ មិនតែប៉ុណ្ណោះគេក៏អាចចែករំលែកប្រយោគទាំងនោះតាមបណ្ដាញ ទំនាក់ទំនងជាច្រើនផងដែរដូចជា៖ Facebook, ChatOn, Email, Gmail និងតាមសារ (sms) ធម្មតាបានផងដែរ។
២) Love Frame(7MB)៖ ជាប្រភេទកម្មវិធីរចនារូបភាព មានលក្ខណៈពិសេសបន្ថែមស៊ុមព័ទ្ធជុំវិញរូបភាពយ៉ាងស្រស់ស្អាតជា ច្រើនសម្រាប់គូស្នេហ៍ថតជុំគ្នា។
៣) Love Poems(548KB)៖ កម្មវិធី ជាជំនួយដល់ការសរសេរកំណាព្យស្នេហ៍ដែលមានឃ្លាឃ្លោងល្អៗ សម្រាប់ជាគន្លឹះក្នុងការសរសេរជូនដល់គូស្នេហ៍របស់អ្នកដើម្បី បង្កើនភាពស្និទ្ធស្នាល ហើយគេក៏អាចផ្ញើវាទៅកាន់អ្នកដែលជាទីស្រលាញ់របស់អ្នកបានផង ដែរ។
៤) Love Card(1.3MB)៖ ជា កម្មវិធីសម្រាប់ធ្វើកាតស្នេហាជូនទៅនាក់ជាទីស្រលាញ់។ វាមានម៉ូដអក្សរស្អាតៗជាច្រើនអាចជ្រើសរើសសម្រាប់សរសេរនៅលើ ប្រភេទកាតស្រស់ស្អាតជាច្រើនផងដែរ ដែលអ្នកអាចជ្រើសរើស។
៥) Love Test Calculator(20MB)៖ កម្មវិធីនេះអាចទស្សន៍ទាយទៅលើភាគរយដែលដៃគូស្នេហាទាំងពីរអាច ស្រលាញ់គ្នា ដោយបំពេញឈ្មោះ និងថ្ងៃខែឆ្នាំកំណើតជាមុន។ ភាគរយកាន់តែច្រើនបង្ហាញថាសេចក្ដីស្រលាញ់របស់គេមានចំពោះគ្នា កាន់តែខ្លាំង។
យ៉ាងម៉េចដែរ តើ App ណាដែលគិតថាជាតម្រូវការខ្លាំងជាងគេរបស់អ្នក ?
ដោយ៖ ឈុន ហួរ sabay

0 comments:
Post a Comment